សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់នៃសាលាអន្តរជាតិស្ទែមហ្វត (Stamford International Academy) ដូចតទៅ:
១. សាលាបញ្ញាសាស្រ្តអន្តរជាតិ នឹងទទួលយកសិស្សានុសិស្សដែលបានបង់ថ្លៃសិក្សារួចនៅសាលាអន្តរជាតិស្ទែមហ្វត ដោយគ្រាន់តែភ្ជាប់មកជាមួយនូវវិក្ក័យបត្រច្បាប់ដើម។ (Original Receipt)
២. ក្នុងករណីដែលថ្លៃសិក្សារវាង សាលាបញ្ញាសាស្រ្តអន្តរជាតិ និងសាលាអន្តរជាតិស្ទែមហ្វតមានភាពខុសគ្នានោះ សិស្សទាំងអស់ត្រូវបង់ថ្លៃសិក្សាបន្ថែមពីលើថ្លៃសិក្សាដែលបានបង់រួចនៅសាលាអន្តរជាតិស្ទែមហ្វត ដល់សាលាបញ្ញាសាស្ត្រអន្តរជាតិទៅតាមតម្លៃសិក្សាជាក់ស្ដែង។
៣. សិស្សសាលាអន្តរជាតិស្ទែមហ្វតទាំងអស់ ត្រូវបង់ថ្លៃរដ្ធបាល និងថ្លៃចុះឈ្មោះចូលរៀនដល់សាលាបញ្ញាសាស្រ្តអន្តរជាតិ ដូចសិស្សទូទៅផងដែរ។
បញ្ជាក់: អាហារូបករណ៍ដែលផ្ដល់ដោយសាលាអន្តរជាតិស្ទែមហ្វត នឹងមិនសុពលភាព ឫទទួលស្គាល់ដោយសាលាបញ្ញាសាស្ត្រអន្តរជាតិឡើយ។