អបអរសាទរ ខួបលើកទី ២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ 

របាំព្រះរាជទ្រព្យ ជាសម្បត្តិវប្បធម៌អរូបីនៃ មនុស្សជាតិ 
របាំ ព្រះ រាជ ទ្រព្យ  (English: Royal Ballet of Cambodia) ជារបាំ នៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាត គួរជាទីគយគន់ ដែលមើលទៅហាក់ដូច ជារបាំរ បស់ពពួក ទេវៈ ឬ ទេវតា (Devata) ដែលឈានទៅ រកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ  ។
(របាំ ព្រះ រាជ ទ្រព្យ ) គឺជារបាំ ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យ ដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់ របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជ កាល ស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជី បេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាង ឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។