ក្នុងឱកាសនៃពិធីប្រគល់សញ្ញាបត្រឆ្នាំ២០១៨នេះ កុមារី ឈិន កាណាដាហ្សាណា ត្រូវបានជ្រើសរើសជាតំណាងសិស្សជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់មត្តេយ្យកម្រិតខ្ពស់ ថ្នាក់បឋម និងថ្នាក់មធ្យម ដើម្បីឡើងថ្លែងចំណាប់អារម្មណ៍ និងការដឹងគុណចំពោះលោកតាបណ្ឌិត កុល ផេង ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងជាពិសេសមាតាបិតា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរួមចំណែកអប់រំបណ្ដុះបណ្ដាលសិស្សឱ្យទទួលបានជោគជ័យ។